ទំនុក‌ដំកើង 28:4-9 KHOV

4 សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះសូម​សង​គេ​តាម​ស្នាដៃ​របស់​គេហើយ​តប​ឲ្យ​សំណំ​នឹង​ទោស​របស់​គេ

5 ដ្បិត​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​នៃ​ព្រះ‌យេហូវ៉ាឬ​នឹង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​នោះ​ឡើយទ្រង់​មិន​ស្អាង​គេ​ឡើង​ទេ គឺ​នឹង​រំលំ​គេ​ទៅ​វិញ។

6 ៙ សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ាពី​ព្រោះ​ទ្រង់​បាន​ឮ​សំឡេង​ដែល​ខ្ញុំ​ទូល‌អង្វរ

7 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ខែល​នៃ​ខ្ញុំចិត្ត​ខ្ញុំ​បាន​សង្ឃឹម​ដល់​ទ្រង់ ហើយ​បាន​សេចក្ដី​ជំនួយហេតុ​នោះ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រីក‌រាយ​ជា​ខ្លាំងខ្ញុំ​នឹង​សរសើរ​ដល់​ទ្រង់ ដោយ​បទ​ចំរៀង​របស់​ខ្ញុំ

8 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំងហើយ​ជា​ទី​មាំ‌មួន សំរាប់​នឹង​ជួយ​សង្គ្រោះ ដល់​ពួក​អ្នកដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ

9 សូម​ទ្រង់​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ ហើយ​ប្រទាន​ពរដល់​មរដក​នៃ​ទ្រង់សូម​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេព្រម​ទាំង​បី​ទ្រ​គេ​ជា​ដរាប​ត​ទៅ។