1 នែ អស់ទាំងកូននៃព្រះដ៏មានឥទ្ធិឫទ្ធិអើយចូរសរសើរព្រះយេហូវ៉ាចូរសរសើរព្រះយេហូវ៉ាថាទ្រង់មានសិរីល្អ ហើយនឹងព្រះចេស្តា
2 ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ។
3 ៙ ព្រះសូរសៀង នៃព្រះយេហូវ៉ាខ្ទរតាមទឹកព្រះដ៏មានសិរីល្អទ្រង់បញ្ចេញផ្គរលាន់គឺព្រះយេហូវ៉ាទ្រង់គង់លើទឹកធំ
4 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាចព្រះសូរសៀងនៃព្រះយេហូវ៉ាមានឫទ្ធានុភាព
5 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅអើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅនៅភ្នំល្បាណូន