2 ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ។
3 ៙ ព្រះសូរសៀង នៃព្រះយេហូវ៉ាខ្ទរតាមទឹកព្រះដ៏មានសិរីល្អទ្រង់បញ្ចេញផ្គរលាន់គឺព្រះយេហូវ៉ាទ្រង់គង់លើទឹកធំ
4 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាចព្រះសូរសៀងនៃព្រះយេហូវ៉ាមានឫទ្ធានុភាព
5 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅអើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅនៅភ្នំល្បាណូន
6 ទ្រង់បណ្តាលឲ្យដើមទាំងនោះបោលលោតដូចជាកូនគោហើយឲ្យភ្នំល្បាណូន និងភ្នំស៊ីរានបោលដូចជាគោព្រៃស្ទាវ
7 ព្រះសូរសៀងនៃព្រះយេហូវ៉ាធ្វើឲ្យមានអណ្តាតភ្លើងផុសឡើង
8 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថានញ័រកក្រើកព្រះយេហូវ៉ាទ្រង់អង្រួនទីរហោស្ថានកាដេស