6 ទ្រង់បណ្តាលឲ្យដើមទាំងនោះបោលលោតដូចជាកូនគោហើយឲ្យភ្នំល្បាណូន និងភ្នំស៊ីរានបោលដូចជាគោព្រៃស្ទាវ
7 ព្រះសូរសៀងនៃព្រះយេហូវ៉ាធ្វើឲ្យមានអណ្តាតភ្លើងផុសឡើង
8 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថានញ័រកក្រើកព្រះយេហូវ៉ាទ្រង់អង្រួនទីរហោស្ថានកាដេស
9 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្តាន់ញីសំរាលកូនមកក៏ជំរុះស្លឹកឈើនៅព្រៃអស់រលីងហើយនៅក្នុងព្រះវិហារនៃទ្រង់ នោះសព្វសារពើក៏បន្លឺឡើងថា «ស្រីសួស្តី»
10 ព្រះយេហូវ៉ាទ្រង់បានគង់នៅវេលាជំនន់លោកីយ៍អើ ព្រះយេហូវ៉ាទ្រង់គង់ជាព្រះមហាក្សត្រនៅអស់កល្បជានិច្ច
11 ព្រះយេហូវ៉ាទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់ឲ្យបានសេចក្ដីសុខសាន្តត្រាណ។