3 ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ
4 ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ាទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់។ បង្អង់
5 ៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ
6 ខ្ញុំមិនខ្លាចដល់មនុស្សទាំងសល់សែនដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
7 ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើងឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយសង្គ្រោះទូលបង្គំផងដ្បិតគឺទ្រង់ដែលទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវនៃទូលបង្គំទ្រង់បំបាក់ធ្មេញរបស់ពួកមនុស្សអាក្រក់ដែរ
8 ឯសេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ាសូមឲ្យព្រះពរទ្រង់បាននៅលើរាស្ត្រទ្រង់ចុះ។ បង្អង់