1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញមិនបានបើកឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរដោយឈ្នះទូលបង្គំឡើយ
2 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយទ្រង់ប្រោសឲ្យទូលបង្គំបានជា
3 ឱព្រះយេហូវ៉ាអើយ ទ្រង់បាននាំព្រលឹងទូលបង្គំឡើងរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ទ្រង់បានប្រោសឲ្យទូលបង្គំរស់នៅដើម្បីកុំឲ្យទូលបង្គំចុះទៅក្នុងរណ្តៅឡើយ
4 ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះចូរអរព្រះគុណ ដោយនឹកចាំពីសេចក្ដីបរិសុទ្ធនៃទ្រង់
5 ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេតែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បានតែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ
6 ចំណែកខាងទូលបង្គំៗបានពោលក្នុងគ្រានៃសេចក្ដីចំរើនរបស់ទូលបង្គំថា ទូលបង្គំមិនត្រូវរង្គើឡើយ