ទំនុក‌ដំកើង 30:4-10 KHOV

4 ឱ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះចូរ​អរ​ព្រះ‌គុណ ដោយ​នឹក​ចាំ​ពី​សេចក្ដី​បរិសុទ្ធ​នៃ​ទ្រង់

5 ដ្បិត​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នៅ​តែ​១​ភ្លែត​ទេតែ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​នៅ​អស់​១​ជីវិត​វិញទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បានតែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្ដី​អំណរ​ឡើង​ដែរ

6 ចំណែក​ខាង​ទូល‌បង្គំៗ​បាន​ពោល​ក្នុង​គ្រា​នៃ​សេចក្ដីចំរើន​របស់​ទូល‌បង្គំ​ថា ទូល‌បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ

7 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយទ្រង់​បាន​តាំង​ភ្នំ​នៃ​ទូល‌បង្គំ​ឡើង​ឲ្យ​មាំ‌មួនដោយ​ព្រះ‌គុណ​ទ្រង់កាល​ទ្រង់​បាន​លាក់​ព្រះ‌ភក្ត្រ​ទៅនោះ​ទូល‌បង្គំ​មាន​សេចក្ដី​តក់‌ស្លុត

8 តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់គឺ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា

9 តើ​មាន​ប្រយោជន៍​អ្វី ដែល​ទ្រង់​កំចាយ​ឈាម​ទូល‌បង្គំហើយ​ឲ្យ​ទូល‌បង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះតើ​ធូលី​ដី​នឹង​សរសើរ​ដល់​ទ្រង់​ដែរ​ឬតើ​នឹង​និទាន​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ឬ​ទេ

10 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ស្តាប់ហើយ​ប្រោស​មេត្តា​ដល់​ទូល‌បង្គំឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ជា​អ្នក​ជំនួយដល់​ទូល‌បង្គំ​ផង