5 ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេតែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បានតែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ
6 ចំណែកខាងទូលបង្គំៗបានពោលក្នុងគ្រានៃសេចក្ដីចំរើនរបស់ទូលបង្គំថា ទូលបង្គំមិនត្រូវរង្គើឡើយ
7 ដ្បិត ឱព្រះយេហូវ៉ាអើយទ្រង់បានតាំងភ្នំនៃទូលបង្គំឡើងឲ្យមាំមួនដោយព្រះគុណទ្រង់កាលទ្រង់បានលាក់ព្រះភក្ត្រទៅនោះទូលបង្គំមានសេចក្ដីតក់ស្លុត
8 តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់គឺទូលបង្គំបានទូលអង្វរដល់ព្រះយេហូវ៉ាថា
9 តើមានប្រយោជន៍អ្វី ដែលទ្រង់កំចាយឈាមទូលបង្គំហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះតើធូលីដីនឹងសរសើរដល់ទ្រង់ដែរឬតើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ
10 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ហើយប្រោសមេត្តាដល់ទូលបង្គំឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើជាអ្នកជំនួយដល់ទូលបង្គំផង
11 នោះទ្រង់បានផ្លាស់ការយំសោករបស់ទូលបង្គំឲ្យទៅជាសេចក្ដីត្រេកអរទៅវិញទ្រង់បានផ្លាស់សំពត់សំរាប់កាន់ទុក្ខចេញឲ្យទូលបង្គំបានស្លៀកពាក់សេចក្ដីអំណរឡើង