9 តើមានប្រយោជន៍អ្វី ដែលទ្រង់កំចាយឈាមទូលបង្គំហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះតើធូលីដីនឹងសរសើរដល់ទ្រង់ដែរឬតើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ
10 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ហើយប្រោសមេត្តាដល់ទូលបង្គំឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើជាអ្នកជំនួយដល់ទូលបង្គំផង
11 នោះទ្រង់បានផ្លាស់ការយំសោករបស់ទូលបង្គំឲ្យទៅជាសេចក្ដីត្រេកអរទៅវិញទ្រង់បានផ្លាស់សំពត់សំរាប់កាន់ទុក្ខចេញឲ្យទូលបង្គំបានស្លៀកពាក់សេចក្ដីអំណរឡើង
12 ដើម្បីឲ្យចិត្តទូលបង្គំបានច្រៀងសរសើរដល់ទ្រង់ឥតនៅស្ងៀមឡើយឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ជាដរាបទៅ។