ទំនុក‌ដំកើង 31:2-8 KHOV

2 សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់​ទូល‌បង្គំហើយ​ជួយ​ឲ្យ​ទូល‌បង្គំ​រួច​ជា​ប្រញាប់សូម​ទ្រង់​ធ្វើ​ជា​ថ្មដា​មាំ‌មួន​ដល់​ទូល‌បង្គំគឺ​ជា​បន្ទាយ​សំរាប់​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផង

3 ដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ​ពិតហេតុ​នោះ សូម​ទ្រង់​នាំ ហើយ​ដំរង់​ទូល‌បង្គំដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

4 សូម​ទ្រង់​ដោះ​ទូល‌បង្គំ​ចេញ​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់ដោយ​លួច​លាក់ ដើម្បី​នឹង​ចាប់​ទូល‌បង្គំដ្បិត​ទ្រង់​ជា​ទី​ពឹង​របស់​ទូល‌បង្គំ​ហើយ

5 ទូល‌បង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​ពិត​អើយទ្រង់​បាន​លោះ​ទូល‌បង្គំ​ទុក

6 ទូល‌បង្គំ​ស្អប់​ចំពោះ​អស់​អ្នកដែល​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ភូត‌ភរឯ​ទូល‌បង្គំ​វិញ បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា

7 ទូល‌បង្គំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់ដ្បិត​ទ្រង់​បាន​ឃើញ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ​ហើយក៏​បាន​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​ក្នុង​ព្រលឹង​ទូល‌បង្គំ​ដែរ

8 ទ្រង់​មិន​បាន​ឃុំ‌ឃាំង​ទូល‌បង្គំនៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេគឺ​ទ្រង់​បាន​ដាក់​ជើង​ទូល‌បង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ