ទំនុក‌ដំកើង 31:20-24 KHOV

20 ទ្រង់​នឹង​លាក់​គេ​ទុក​នៅ​ទី​កំបាំង​ចំពោះ​ទ្រង់ឲ្យ​បាន​រួច​ពី​ឧបាយ​របស់​មនុស្សទ្រង់​នឹង​ថែ​រក្សា​គេ ដោយ​សំងាត់ នៅ​ក្នុង​ពន្លា​ទ្រង់ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​អណ្តាត​ទាំង‌ឡាយ

21 សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ដ៏​អស្ចារ្យ​របស់​ទ្រង់ដល់​ទូល‌បង្គំ​នៅ​ក្នុង​ទី​ក្រុង​មាំ‌មួន

22 ឯ​ទូល‌បង្គំ បាន​និយាយ​ដោយ​ប្រញាប់​ពេក​ថាទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ហើយ ប៉ុន្តែ​ទ្រង់​បាន​ឮ​សំឡេង​ដែល​ទូល‌បង្គំ​ទូល‌អង្វរក្នុង​កាល​ដែល​អំពាវ‌នាវ​ដល់​ទ្រង់

23 ឱ​អស់​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយចូរ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ចុះព្រះ‌យេហូវ៉ា​ទ្រង់​ការ‌ពារ​មនុស្ស​ស្មោះ‌ត្រង់ហើយ​ក៏​សង​ដល់​មនុស្ស​ឆ្មើង‌ឆ្មៃ​ជា​បរិបូរ

24 ឱ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​អើយចូរ​មាន​កំឡាំង​ឡើង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នាបាន​ក្លាហាន​ចុះ។