ទំនុក‌ដំកើង 31:5-11 KHOV

5 ទូល‌បង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​ពិត​អើយទ្រង់​បាន​លោះ​ទូល‌បង្គំ​ទុក

6 ទូល‌បង្គំ​ស្អប់​ចំពោះ​អស់​អ្នកដែល​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ភូត‌ភរឯ​ទូល‌បង្គំ​វិញ បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា

7 ទូល‌បង្គំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់ដ្បិត​ទ្រង់​បាន​ឃើញ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ​ហើយក៏​បាន​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​ក្នុង​ព្រលឹង​ទូល‌បង្គំ​ដែរ

8 ទ្រង់​មិន​បាន​ឃុំ‌ឃាំង​ទូល‌បង្គំនៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេគឺ​ទ្រង់​បាន​ដាក់​ជើង​ទូល‌បង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ចំពោះ​ទូល‌បង្គំដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាកភ្នែក​ទូល‌បង្គំ​កាន់​តែ​ខ្សោយ​ទៅដោយ​សេចក្ដី​សោយ​សោកព្រម​ទាំង​ចិត្ត និង​ខ្លួន​ប្រាណ​នៃ​ទូល‌បង្គំ​ផង

10 ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំ ដោយ​ដំងូរ​ផងកំឡាំង​នៃ​ទូល‌បង្គំ​ចេះ​តែ​ខ្សោយ​ទៅដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ទូល‌បង្គំហើយ​អស់​ទាំង​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ

11 ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះដោយ​ព្រោះ​ពួក​តតាំង​នឹង​ទូល‌បង្គំអើ ដល់​ទាំង​ពួក​អ្នក​ជិត​ខាង​នៃ​ទូល‌បង្គំ​ជា​ខ្លាំងហើយ​ជា​សេចក្ដី​គួរ​ខ្លាច​ដល់​ពួក​ដែល​ធ្លាប់​ស្គាល់ទូល‌បង្គំ​ផងពួក​អ្នក​ដែល​បាន​ឃើញ​ទូល‌បង្គំ​នៅ​ខាង​ក្រៅនោះ​ក៏​រត់​ចេញ​ពី​មុខ​ទូល‌បង្គំ​ទៅ