1 មានពរហើយ មនុស្សណាដែលការរំលងច្បាប់របស់ខ្លួនបានអត់ទោសឲ្យគឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ
2 មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថាជាអ្នកមានទោសជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
3 កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ
4 ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ទាំងយប់ទាំងថ្ងៃធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួតដូចជារដូវក្តៅ។ –បង្អង់
5 ៙ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ាឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។ –បង្អង់