ទំនុក‌ដំកើង 32:2-8 KHOV

2 មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌យេហូវ៉ា​មិន​រាប់​ថាជា​អ្នក​មាន​ទោសជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​នៅ​ក្នុង​ចិត្ត​សោះ

3 កាល​ទូល‌បង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូល‌បង្គំបាន​ខ្សោះ​ទៅដោយ‌សារ​ដំងូរ​ដែល​ទូល‌បង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ

4 ដ្បិត​ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូល‌បង្គំ​ជា​ធ្ងន់ទាំង​យប់​ទាំង​ថ្ងៃធាតុ​ទឹក​របស់​ទូល‌បង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួតដូច​ជា​រដូវ​ក្តៅ។ –បង្អង់

5 ៙ ទូល‌បង្គំ​បាន​រ៉ាប់​ទទួល​អំពើ​បាប​របស់ទូល‌បង្គំ​នៅ​ចំពោះ​ទ្រង់ឥត​លាក់​ការ​ទុច្ចរិត​របស់​ទូល‌បង្គំ​ទុក​ឡើយទូល‌បង្គំ​បាន​និយាយ​ថា ទូល‌បង្គំ​នឹង​លន់‌តួ​អស់​ទាំងការ​រំលង​របស់​ទូល‌បង្គំ​ដល់​ព្រះ‌យេហូវ៉ាឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​នៃ​ទូល‌បង្គំ​ទៅ។ –បង្អង់

6 ៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះបាន​អធិស្ឋាន​ដល់​ទ្រង់ នៅ​វេលា​ដែល​នឹង​រក​ទ្រង់​ឃើញយ៉ាង​នោះ កាល​ណា​ជំនន់​ធំ​ជន់​ឡើង នោះ​ប្រាកដ​ជា​នឹងមិន​ដែល​លិច​មក​ដល់​អ្នក​នោះ​ឡើយ

7 ទ្រង់​ជា​ទី​ពំនួន​នៃ​ទូល‌បង្គំ ទ្រង់​នឹង​ការ‌ពារ​ទូល‌បង្គំឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​លំបាកទ្រង់​នឹង​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ។ –បង្អង់

8 ៙ អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវដែល​ឯង​ត្រូវ​ដើរអញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់