6 ៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះបានអធិស្ឋានដល់ទ្រង់ នៅវេលាដែលនឹងរកទ្រង់ឃើញយ៉ាងនោះ កាលណាជំនន់ធំជន់ឡើង នោះប្រាកដជានឹងមិនដែលលិចមកដល់អ្នកនោះឡើយ
7 ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំឲ្យរួចពីសេចក្ដីទុក្ខលំបាកទ្រង់នឹងព័ទ្ធទូលបង្គំជុំវិញដោយទំនុកនៃសេចក្ដីសង្គ្រោះ។ –បង្អង់
8 ៙ អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរអញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់
9 កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញាដែលគេត្រូវដាក់បង្ខាំ ហើយនឹងបង្ហៀរ ដើម្បីទប់វាក្រែងវាមិនព្រមមកឯឯងនោះឡើយ
10 ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើនតែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ានោះនឹងមានសេចក្ដីសប្បុរសនៅព័ទ្ធជុំវិញខ្លួន
11 ឱមនុស្សសុចរិតរាល់គ្នាអើយចូរមានចិត្តសប្បាយ ហើយរីករាយឡើងក្នុងព្រះយេហូវ៉ាចុះអស់អ្នកដែលមានចិត្តទៀតត្រង់អើយចូរនាំគ្នាស្រែកឡើងដោយអំណរចុះ។