ទំនុក‌ដំកើង 33:11-17 KHOV

11 ឯ​ដំបូន្មាន​ផង​ព្រះ‌យេហូវ៉ា​វិញ នោះ​ជាប់​ជានិច្ចហើយ​ដំរិះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ក៏​នៅ​ជា​ដរាបដល់​អស់​ទាំង​ដំណ​ត​ទៅ

12 មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ទុក​ជាព្រះ​របស់​ខ្លួនគឺ​សាសន៍​ដែល​ទ្រង់​បាន​រើស ទុក​ជា​មរដក​របស់​ទ្រង់

13 ព្រះ‌យេហូវ៉ា​ទ្រង់​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ទ្រង់​ឃើញ​មនុស្ស​លោក​ទាំង​អស់

14 ទ្រង់​ទត​មក​ពី​ស្ថាន​ដ៏​ជា​ទី​លំនៅ​របស់​ទ្រង់ក៏​ឃើញ​អស់​អ្នក​ដែល​នៅ​ផែនដី​ផង

15 គឺ​ទ្រង់​ហើយ ដែល​ស្អាង​ចិត្ត​គេក៏​ពិចារណា​មើល​អស់​ទាំង​ការ​ដែល​គេ​ធ្វើ​ដែរ

16 គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​មានពល‌ទ័ព​ច្រើន​ឡើយ មនុស្ស​ខ្លាំង​ពូកែ​ក៏​មិន​បាន​រួច ដោយ​មានកំឡាំង​យ៉ាង​ខ្លាំង​នោះ​ដែរ

17 ឯ​សេះ នោះ​ឥត​ប្រយោជន៍​នឹង​ពឹង​ឲ្យ​បាន​សាន្ត‌ត្រាណក៏​មិន​អាច​នឹង​ជួយ​ឲ្យ​អ្នក​ណា​រួច​ដោយ‌សារ​កំឡាំង​ដ៏​ខ្លាំងរបស់​វា​ដែរ