ទំនុក‌ដំកើង 33:13-19 KHOV

13 ព្រះ‌យេហូវ៉ា​ទ្រង់​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ទ្រង់​ឃើញ​មនុស្ស​លោក​ទាំង​អស់

14 ទ្រង់​ទត​មក​ពី​ស្ថាន​ដ៏​ជា​ទី​លំនៅ​របស់​ទ្រង់ក៏​ឃើញ​អស់​អ្នក​ដែល​នៅ​ផែនដី​ផង

15 គឺ​ទ្រង់​ហើយ ដែល​ស្អាង​ចិត្ត​គេក៏​ពិចារណា​មើល​អស់​ទាំង​ការ​ដែល​គេ​ធ្វើ​ដែរ

16 គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​មានពល‌ទ័ព​ច្រើន​ឡើយ មនុស្ស​ខ្លាំង​ពូកែ​ក៏​មិន​បាន​រួច ដោយ​មានកំឡាំង​យ៉ាង​ខ្លាំង​នោះ​ដែរ

17 ឯ​សេះ នោះ​ឥត​ប្រយោជន៍​នឹង​ពឹង​ឲ្យ​បាន​សាន្ត‌ត្រាណក៏​មិន​អាច​នឹង​ជួយ​ឲ្យ​អ្នក​ណា​រួច​ដោយ‌សារ​កំឡាំង​ដ៏​ខ្លាំងរបស់​វា​ដែរ

18 មើល ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ទត​មក​លើ​អស់​អ្នកដែល​កោត‌ខ្លាច​ដល់​ទ្រង់គឺ​មក​លើ​ពួក​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស​ទ្រង់

19 ដើម្បី​នឹង​ជួយ​ឲ្យ​ព្រលឹង​គេ​រួច​ពី​ស្លាប់ហើយ​ការ‌ពារ​ឲ្យ​គេ​រស់​នៅ​ក្នុង​គ្រា​អំណត់