ទំនុក‌ដំកើង 33:2-8 KHOV

2 ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចាប់​ស៊ុងហើយ​ច្រៀង​សរសើរ​ថ្វាយ​ទ្រង់ ដោយ​ដេញ​ពិណ​ខ្សែ​១០

3 ចូរ​ច្រៀង​ទំនុក​ថ្មី​ថ្វាយ​ទ្រង់ ហើយ​លេង​ភ្លេង​ឲ្យ​ឮ​រងំដោយ​ប៉ិន‌ប្រសប់

4 ដ្បិត​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ត្រឹម​ត្រូវហើយ​បណ្តា​កិច្ច‌ការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ដែរ

5 ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ផែនដី​មាន​ពេញ​ដោយ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា

6 ផ្ទៃ​មេឃ​បាន​កើត​មក ដោយ‌សារ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ាហើយ​ពួក​បរិវារ​នៅ​លើ​នោះ បាន​កើត​ដោយ‌សារ​ខ្យល់ពី​ព្រះ‌ឱស្ឋ​ទ្រង់

7 ទ្រង់​បង្គរ​ទឹក​សមុទ្រ​ឡើង ដូច​ជា​គំនរទ្រង់​យក​ទី​ជំរៅ​ដាក់​ទុក​ក្នុង​ឃ្លាំង

8 ចូរ​ឲ្យ​គ្រប់​ផែនដី​ខ្លាច​ចំពោះ​ព្រះ‌យេហូវ៉ាហើយ​ឲ្យ​គ្រប់​មនុស្ស​នៅ​លោកីយ៍​កោត​ក្រែង​ដល់​ទ្រង់​ចុះ