ទំនុក‌ដំកើង 34:12-18 KHOV

12 តើ​មាន​អ្នក​ឯ​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់អាយុ​យឺន‌យូរដើម្បី​ឲ្យ​បាន​ឃើញ​សេចក្ដី​ល្អ

13 ត្រូវ​ឲ្យ​រក្សា​អណ្តាត​ខ្លួន ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់ហើយ​បបូរ​មាត់​ផង មិន​ឲ្យ​ពោល​ពាក្យ​កំភូត

14 ចូរ​ថយ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​ជាប់​តាម​ចុះ

15 ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិតហើយ​ព្រះ‌កាណ៌​ទ្រង់​ក៏​ប្រុង​ស្តាប់​សំរែក​របស់​គេ

16 ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នកដែល​ប្រព្រឹត្ត​អាក្រក់ដើម្បី​នឹង​ដក​យក​សេចក្ដី​នឹក​ចាំ​ចំពោះ​គេ​ពី​ផែនដី​ចេញ

17 ឯ​មនុស្ស​សុចរិត គេ​អំពាវ‌នាវ ហើយ​ព្រះ‌យេហូវ៉ាទ្រង់​ទទួល​ស្តាប់ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​លំបាក​របស់​គេ

18 ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នកដែល​មាន​ចិត្ត​សង្រេងហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នកដែល​មាន​វិញ្ញាណ​ទន់​ទាប