18 ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេងហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប
19 មនុស្សសុចរិតតែងតែកើតមានសេចក្ដីលំបាកជាច្រើនតែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ
20 ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះមិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ
21 សេចក្ដីអាក្រក់នឹងសំឡាប់មនុស្សដែលប្រព្រឹត្តអាក្រក់ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិតនឹងត្រូវមានទោស
22 ព្រះយេហូវ៉ាទ្រង់លោះព្រលឹងនៃអស់អ្នកដែលគោរពប្រតិបត្តិដល់ទ្រង់ហើយក្នុងពួកអស់អ្នកដែលពឹងជ្រកក្នុងទ្រង់នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយ។