2 ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ាមនុស្សរាបទាបនឹងឮ ហើយនឹងមានសេចក្ដីអំណរដែរ
3 ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង
4 ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ
5 អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្ដីអំណរដ៏ព្រោងព្រាយហើយមុខគេមិនដែលត្រូវខ្មាសឡើយ
6 ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅនោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាមហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន
7 ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច
8 ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះមានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់