ទំនុក‌ដំកើង 35:1-7 KHOV

1 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ទ្រង់​ការ‌ពារ​ទូល‌បង្គំ​ចំពោះ​ពួក​អ្នក​ដែលតតាំង​នឹង​ទូល‌បង្គំសូម​ទ្រង់​តស៊ូ​នឹង​ពួក​អ្នក​ដែល​តស៊ូ​នឹង​ទូល‌បង្គំ​ផង

2 សូម​ចាប់​យក​ទាំង​ខែល​តូច​ធំ ហើយ​ក្រោក​ឡើង​ជួយ​ទូល‌បង្គំ

3 សូម​ងា​លំពែង​រាំង​ផ្លូវ​ពួក​អ្នក​ដែល​ដេញ​តាម​ទូល‌បង្គំសូម​មាន​ព្រះ‌បន្ទូល​មក​ព្រលឹង​ទូល‌បង្គំ​ថាព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​នៃ​ទូល‌បង្គំ

4 សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ង​អាក្រក់​ដល់​ព្រលឹង​ទូល‌បង្គំបាន​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​អាប់‌យស​ទៅសូម​ឲ្យ​អស់​អ្នក​ដែល​គិត​ប្រទូស‌រ៉ាយ​ដល់​ទូល‌បង្គំបាន​ត្រូវ​ថយ​ចេញ​ដោយ​ខ្មាស​វិញ

5 សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ខ្យល់​ផាត់​ទៅហើយ​ឲ្យ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ផង

6 សូម​ឲ្យ​ផ្លូវ​គេ​បាន​ងងឹត ហើយ​រឥលព្រម​ទាំង​មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ដែរ

7 ដ្បិត​គេ​បាន​លាក់​អន្ទាក់​នៅ​ក្នុង​រណ្តៅដើម្បី​ចាប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុគេ​បាន​ជីក​រណ្តៅ​ទាក់​ព្រលឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ