ទំនុក‌ដំកើង 35:12-18 KHOV

12 គេ​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​ទូល‌បង្គំ ស្នង​នឹង​ការ​ល្អដើម្បី​ឲ្យ​ព្រលឹង​ទូល‌បង្គំ​ត្រូវ​នៅ​តែ​ឯង

13 តែ​ឯ​ទូល‌បង្គំ កាល​គេ​បាន​ឈឺ នោះ​ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃទូល‌បង្គំ​បាន​សំដែង​សេចក្ដី​ទុក្ខ ដោយ​តម​អត់​អាហារហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំបាន​ត្រឡប់​ចូល​មក​ក្នុង​ទ្រូង​ខ្លួន​វិញ

14 ទូល‌បង្គំ​បាន​ប្រព្រឹត្ត បែប​ដូច​ជា​អ្នក​នោះ​ជា​សំឡាញ់ឬ​ជា​បង​ប្អូនទូល‌បង្គំ​បាន​ឱន​ខ្លួន​ដោយ​សេចក្ដី​សោកដូច​ជា​អ្នក​ដែល​កាន់​ទុក្ខ​ចំពោះ​ម្តាយ

15 តែ​ក្នុង​គ្រា​ដែល​ទូល‌បង្គំ​កើត​មាន​សេចក្ដី​ទំនាស់​ចិត្តនោះ​គេ​បាន​អរ​សប្បាយ​វិញ ព្រម​ទាំង​ប្រជុំ​គ្នា​ផងមនុស្ស​ចង្រៃ​នោះ គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំតែ​ទូល‌បង្គំ​មិន​បាន​ដឹង​ខ្លួន​សោះ គេ​បាន​ហែក​ទូល‌បង្គំ​ឥត​ឈប់‌ឈរ

16 គេ​បាន​សំញែង​ធ្មេញ​ដាក់​ទូល‌បង្គំដូច​ជា​ពួក​អ្នក​មាន​ពុត ដែល​ប្រមាថក្នុង​ពេល​លៀង‌លោម​គ្នា

17 ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ព្រងើយ​ចំពោះ​គេដល់​កាល​ណា​ទៀតសូម​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេហើយ​ដួង​ជីវិត​នៃ​ទូល‌បង្គំ​ឲ្យ​រួច​ពី​សិង្ហ

18 ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​ក្នុង​ពួក​ជំនុំ​ធំទូល‌បង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​មហា‌ជន