ទំនុក‌ដំកើង 35:24-28 KHOV

24 ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយសូម​វិនិច្ឆ័យ​ទូល‌បង្គំ​តាម​សេចក្ដី​សុចរិត​របស់​ទ្រង់សូម​កុំ​ឲ្យ​គេ​មាន​សេចក្ដី​អំណរដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ

25 កុំ​ឲ្យ​គេ​គិត​ក្នុង​ចិត្ត​ថា ន៍ សម​ដូច​យើង​ប្រាថ្នា​ហើយកុំ​ឲ្យ​គេ​ថា យើង​បាន​លេប​វា​បាត់​ហើយ

26 ឯ​អស់​អ្នក​ដែល​អរ​សប្បាយដោយ​សេចក្ដី​អន្តរាយ​របស់​ទូល‌បង្គំនោះ​សូម​ឲ្យ​គេ​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ​ចុះឯ​អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំនោះ​សូម​ឲ្យ​គេ​ហ៊ុមហ ដោយ​សេចក្ដី​ខ្មាសនិង​អាប់‌យស​ទៅ

27 តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំសូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរហើយ​សប្បាយ​វិញអើ សូម​ឲ្យ​គេ​បាន​ពោល​ជានិច្ច​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ាបាន​ថ្កើង​រុងរឿង​ឡើង ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យចំពោះ​សេចក្ដី​ចំរើន​នៃ​អ្នក​បំរើ​ទ្រង់

28 យ៉ាង​នោះ អណ្តាត​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ហើយ​ពី​សេចក្ដី​សរសើរ​នៃ​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ។