ទំនុក‌ដំកើង 35:4-10 KHOV

4 សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ង​អាក្រក់​ដល់​ព្រលឹង​ទូល‌បង្គំបាន​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​អាប់‌យស​ទៅសូម​ឲ្យ​អស់​អ្នក​ដែល​គិត​ប្រទូស‌រ៉ាយ​ដល់​ទូល‌បង្គំបាន​ត្រូវ​ថយ​ចេញ​ដោយ​ខ្មាស​វិញ

5 សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ខ្យល់​ផាត់​ទៅហើយ​ឲ្យ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ផង

6 សូម​ឲ្យ​ផ្លូវ​គេ​បាន​ងងឹត ហើយ​រឥលព្រម​ទាំង​មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ដែរ

7 ដ្បិត​គេ​បាន​លាក់​អន្ទាក់​នៅ​ក្នុង​រណ្តៅដើម្បី​ចាប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុគេ​បាន​ជីក​រណ្តៅ​ទាក់​ព្រលឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ

8 សូម​ឲ្យ​សេចក្ដី​ហិន‌វិនាស​លោ​មក​លើ​គេដោយ​ឥត​ដឹង​ខ្លួនហើយ​ឲ្យ​អន្ទាក់​ដែល​គេ​បាន​លាក់​នោះ ជាប់​ខ្លួន​គេ​វិញសូម​ឲ្យ​គេ​ធ្លាក់​ទៅ​ជាប់​អន្ទាក់​នោះ ហើយ​វិនាស​ទៅ​ផង

9 នោះ​ព្រលឹង​ទូល‌បង្គំ​នឹង​មាន​សេចក្ដី​អំណរក្នុង​ព្រះ‌យេហូវ៉ាហើយ​នឹង​មាន​សេចក្ដី​រីក‌រាយដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

10 អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​នឹង​ពោល​ថាឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់ដែល​ទ្រង់​ជួយ​មនុស្ស​ក្រីក្រ​ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួនអើ ទាំង​ពួក​ក្រីក្រ និង​មនុស្ស​កំសត់​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន