ទំនុក‌ដំកើង 36:4-10 KHOV

4 គេ​ដេក​គិត​បង្កើត​ការ​ទុច្ចរិត​នៅ​លើ​ដំណេក​ខ្លួនក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អគេ​មិន​ចេះ​ខ្ពើម​ការ​អាក្រក់​ឡើយ។

5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់ដល់​ផ្ទៃ​មេឃសេចក្ដី​ស្មោះ‌ត្រង់​នៃ​ទ្រង់​ក៏​ដល់​ពពក​ផង

6 សេចក្ដី​សុចរិត​របស់​ទ្រង់​ដូច​ជា​ភ្នំ​នៃ​ព្រះសេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្សនិង​សត្វ​ផង

7 ឱ​ព្រះ‌អង្គ​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ថ្លៃ​វិសេសយ៉ាង​ណា​ហ្ន៎ពួក​មនុស្ស​លោក​ក៏​ជ្រក​នៅ​ម្លប់​នៃ​ស្លាប​ទ្រង់

8 គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ទ្រង់ហើយ​ទ្រង់​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ​នៃ​សេចក្ដី​អំណរ​របស់​ទ្រង់

9 ដ្បិត​ឯ​ជ្រោះ​នៃ​ជីវិត នោះ​នៅ​ជា​មួយ​នឹង​ទ្រង់នៅ​ក្នុង​ពន្លឺ​នៃ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​បាន​ភ្លឺ

10 ឱ​សូម​ទ្រង់​ចេះ​តែ​ផ្តល់​សេចក្ដី​សប្បុរសដល់​អស់​អ្នក​ដែល​ស្គាល់​ទ្រង់​ត​ទៅហើយ​សេចក្ដី​សុចរិត​របស់​ទ្រង់ ដល់​អស់​អ្នកដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង