ទំនុក‌ដំកើង 37:12-18 KHOV

12 ៙ ចំណែក​មនុស្ស​អាក្រក់គេ​គិត‌គូរ​ការ​ទាស់​នឹង​មនុស្ស​សុចរិតក៏​សំញែង​ធ្មេញ​ដាក់​អ្នក​នោះ

13 តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សើច​នឹង​គេដ្បិត​ទ្រង់​ជ្រាប​ថា ថ្ងៃ​កំណត់របស់​គេ​កាន់​តែ​ជិត​ដល់

14 ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេចហើយ​ដំឡើង​ធ្នូ​ទុកដើម្បី​នឹង​ទំលាក់​មនុស្ស​ទ័ល‌ក្រហើយ​នឹង​មនុស្ស​កំសត់​ទុគ៌តព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់

15 តែ​ដាវ​គេ​នឹង​ចាក់​ចូល​ក្នុង​ចិត្ត​ខ្លួន​គេ​វិញហើយ​ធ្នូ​គេ​នឹង​ត្រូវ​បាក់

16 ឯ​របស់​បន្តិច​បន្តួច​នៃ​មនុស្ស​សុចរិតនោះ​វិសេស​ជា​ជាង​របស់​បរិបូរ​នៃ​មនុស្ស​អាក្រក់ជា​ច្រើន​នាក់​ទៅ​ទៀត

17 ដ្បិត​ដៃ​នៃ​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​សុចរិត។

18 ៙ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់មនុស្ស​ទៀត​ត្រង់ហើយ​មរដក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប