ទំនុក‌ដំកើង 37:15-21 KHOV

15 តែ​ដាវ​គេ​នឹង​ចាក់​ចូល​ក្នុង​ចិត្ត​ខ្លួន​គេ​វិញហើយ​ធ្នូ​គេ​នឹង​ត្រូវ​បាក់

16 ឯ​របស់​បន្តិច​បន្តួច​នៃ​មនុស្ស​សុចរិតនោះ​វិសេស​ជា​ជាង​របស់​បរិបូរ​នៃ​មនុស្ស​អាក្រក់ជា​ច្រើន​នាក់​ទៅ​ទៀត

17 ដ្បិត​ដៃ​នៃ​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​សុចរិត។

18 ៙ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់មនុស្ស​ទៀត​ត្រង់ហើយ​មរដក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប

19 គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយហើយ​នៅ​វេលា​អំណត់ នោះ​គេ​នឹង​បាន​ឆ្អែត។

20 ៙ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​ទៅហើយ​ពួក​ខ្មាំង​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ខ្លាញ់​កូន​ចៀមគេ​នឹង​ត្រូវ​សូន្យ​បាត់​ទៅ គេ​នឹង​ឆេះ​ទៅ​ជា​ផ្សែង​អស់​រលីង

21 ឯ​មនុស្ស​អាក្រក់​គេ​ខ្ចី​ឥត​សង​វិញ​ឡើយតែ​មនុស្ស​សុចរិត​គេ​មាន​គុណ ហើយ​ក៏​ឲ្យ​ទាន​វិញ