ទំនុក‌ដំកើង 37:19-25 KHOV

19 គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយហើយ​នៅ​វេលា​អំណត់ នោះ​គេ​នឹង​បាន​ឆ្អែត។

20 ៙ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​ទៅហើយ​ពួក​ខ្មាំង​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ខ្លាញ់​កូន​ចៀមគេ​នឹង​ត្រូវ​សូន្យ​បាត់​ទៅ គេ​នឹង​ឆេះ​ទៅ​ជា​ផ្សែង​អស់​រលីង

21 ឯ​មនុស្ស​អាក្រក់​គេ​ខ្ចី​ឥត​សង​វិញ​ឡើយតែ​មនុស្ស​សុចរិត​គេ​មាន​គុណ ហើយ​ក៏​ឲ្យ​ទាន​វិញ

22 ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ទ្រង់នោះ​នឹង​បាន​ផែនដី​ជា​មរដកតែ​អស់​អ្នក​ដែល​ទ្រង់​ដាក់​បណ្តាសា​វិញនោះ​នឹង​បាន​ត្រូវ​កាត់​ចោល​ចេញ។

23 ៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​ដំរូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អហើយ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ

24 ទោះ​បើ​គេ​ភ្លាត់​ដួលគង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត

25 យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយតែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ‌បង់​ចោលឬ​ពូជ‌ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ