ទំនុក‌ដំកើង 37:26-32 KHOV

26 គេ​រមែង​មាន​គុណ​ជា​ដរាប​រាល់​ថ្ងៃ ព្រម​ទាំង​ឲ្យ​គេ​ខ្ចីហើយ​ពូជ‌ពង្ស​គេ​បាន​ពរ​ដែរ។

27 ៙ ចូរ​គេច​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះនោះ​អ្នក​នឹង​បាន​នៅ​ជា​រៀង‌រាប​ដរាប

28 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​យុត្តិ‌ធម៌ក៏​មិន​ដែល​បោះ‌បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយទ្រង់​ថែ​រក្សា​គេ​អស់​កល្ប‌ជានិច្ចតែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ

29 ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដកហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច។

30 ៙ មាត់​របស់​មនុស្ស​សុចរិត​ពោល​ចេញ​សុទ្ធ​តែ​ប្រាជ្ញាហើយ​អណ្តាត​គេ​ក៏​សំដែង​ជា​សេចក្ដី​យុត្តិ‌ធម៌

31 ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្តឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំង‌ភ្លាត់​ឡើយ

32 មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិតហើយ​ក៏​រក​សំឡាប់​គេ