ទំនុក‌ដំកើង 37:36-40 KHOV

36 តែ​គេ​បាត់​ទៅ ហើយ​មើល មិន​មាន​គេ​ទៀត​ឡើយអើ យើង​បាន​ស្វែង​រក​គេ តែ​មិន​ប្រទះ​សោះ។

37 ៙ ចូរ​ចំណាំ​មើល​មនុស្ស​គ្រប់​លក្ខណ៍​វិញហើយ​ពិចារណា​មើល​មនុស្ស​ទៀត​ត្រង់​ចុះដ្បិត​ចុង​បំផុត​នៃ​មនុស្ស​នោះ​មាន​សេចក្ដី​សាន្ត‌ត្រាណ

38 ឯ​ពួក​មនុស្ស​រំលង​ច្បាប់ នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នាឯ​ចុង​បំផុត​នៃ​មនុស្ស​អាក្រក់នោះ​នឹង​ត្រូវ​កាត់​ចេញ​វិញ

39 ឯ​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​សុចរិតនោះ​មក​ពី​ព្រះ‌យេហូវ៉ាក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាកនោះ​ទ្រង់​ជា​ទី​អាង​ដល់​គេ

40 ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​គេ ក៏​ប្រោស​ឲ្យ​រួចទ្រង់​ប្រោស​គេ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផងពី​ព្រោះ​គេ​បាន​ពឹង​ជ្រក​ក្នុង​ទ្រង់។