ទំនុក‌ដំកើង 37:4-10 KHOV

4 ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នកនោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត

5 ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ‌យេហូវ៉ា​ចុះថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផងនោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច

6 ទ្រង់​នឹង​ឲ្យ​សេចក្ដី​សុចរិត​របស់​អ្នក​បាន​ផ្សាយ​ចេញដូច​ជា​ពន្លឺហើយ​សេចក្ដី​យុត្តិ‌ធម៌​របស់​អ្នក ដូច​ជា​វេលា​ថ្ងៃ​ត្រង់​ផង

7 ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ទ្រង់​ចុះកុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។

8 ៙ ចូរ​ឈប់​ពី​សេចក្ដី​កំហឹងហើយ​បោះ‌បង់​សេចក្ដី​ឃោរ‌ឃៅ​ចោល​ចេញកុំ​ឲ្យ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ

9 ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញតែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ានោះ​នឹង​បាន​ផែនដី​ជា​មរដក

10 ដល់​បន្តិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេអើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ