ទំនុក‌ដំកើង 38:1-5 KHOV

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូល‌បង្គំក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ក៏​កុំ​វាយ‌ផ្ចាល​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​ក្តៅ​ឡើយ

2 ដ្បិត​ព្រួញ​របស់​ទ្រង់​ជាប់​គាំង​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំហើយ​ព្រះ‌ហស្ត​ទ្រង់​ក៏​សង្កត់​ទូល‌បង្គំ​ខ្លាំង​ណាស់​ផង

3 គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ទេដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរដោយ​ព្រោះ​បាប​របស់​ទូល‌បង្គំ

4 ដ្បិត​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំបាន​ឡើង​លិច​ក្បាល​ទូល‌បង្គំ​ហើយក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ទូល‌បង្គំ​ទ្រាំ​មិន​បាន

5 អស់​ទាំង​របួស​នៃ​ទូល‌បង្គំ សុទ្ធ​តែ​រលួយ ហើយ​ស្អុយដោយ​ព្រោះ​អំពើ​ឆោត​ខ្លៅ​របស់​ទូល‌បង្គំ