ទំនុក‌ដំកើង 38:18-22 KHOV

18 ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំហើយ​នឹង​ឈឺ​ចិត្ត ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ​ដែរ

19 ប៉ុន្តែ​ពួក​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំ​គេ​ស្វិត‌ស្វាញហើយ​មាន​កំឡាំងឯ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ ដោយ​ឥត​ហេតុក៏​ចំរើន​ជា​ច្រើន​ឡើង

20 ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​គុណគេ​តតាំង​នឹង​ទូល‌បង្គំដោយ​ព្រោះ​តែ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម​ការ​ល្អ

21 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​លះ​ចោល​ទូល‌បង្គំ​ឡើយឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឲ្យ​សោះ

22 ឱ​ព្រះ‌អម្ចាស់ ជា​សេចក្ដី​សង្គ្រោះ​នៃ​ទូល‌បង្គំ​អើយសូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង។