ទំនុក‌ដំកើង 38:5-11 KHOV

5 អស់​ទាំង​របួស​នៃ​ទូល‌បង្គំ សុទ្ធ​តែ​រលួយ ហើយ​ស្អុយដោយ​ព្រោះ​អំពើ​ឆោត​ខ្លៅ​របស់​ទូល‌បង្គំ

6 ទូល‌បង្គំ​ឈឺ ហើយ​កោង​ខ្លួន​ចុះ​ជា​ខ្លាំងទូល‌បង្គំ​ដើរ​ទាំង​មាន​ទុក្ខ​គ្រាំ​ជា​ដរាប​រាល់​ថ្ងៃ

7 ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​រោល‌រាល​ពេញ​នៅ​ក្នុង​ពោះហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំដែល​មិន​ឈឺ​នោះ​ឡើយ

8 ទូល‌បង្គំ​ហេវ ហើយ​ត្រូវ​ជាំ​ជា​ខ្លាំងទូល‌បង្គំ​បាន​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី​ថែ‌ថប់​ក្នុង​ចិត្ត។

9 ៙ ឱ​ព្រះ‌អម្ចាស់​អើយអស់​ទាំង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ទូល‌បង្គំ​នៅ​ចំពោះ​ទ្រង់ហើយ​ដំងូរ​របស់​ទូល‌បង្គំ​ក៏​មិន​លាក់​នឹង​ទ្រង់​ដែរ

10 ចិត្ត​ទូល‌បង្គំ​កំរើក​ជា​ខ្លាំងហើយ​កំឡាំង​នៃ​ទូល‌បង្គំ​ក៏​អន់​ថយឯ​ពន្លឺ​នៃ​ភ្នែក​ទូល‌បង្គំ នោះ​ក៏​ងងឹត​ទៅ

11 ពួក​មិត្រ​សំឡាញ់ និង​ពួក​ដែល​ធ្លាប់​ភប់‌ប្រសព្វ​នឹង​ទូល‌បង្គំគេ​ឈរ​ឃ្លាត​ពី​សេចក្ដី​វេទនា​របស់​ទូល‌បង្គំហើយ​ទាំង​បង​ប្អូន​នៃ​ទូល‌បង្គំ​ក៏​ឈរ​នៅ​ឆ្ងាយ​ដែរ