ទំនុក‌ដំកើង 38:8-14 KHOV

8 ទូល‌បង្គំ​ហេវ ហើយ​ត្រូវ​ជាំ​ជា​ខ្លាំងទូល‌បង្គំ​បាន​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី​ថែ‌ថប់​ក្នុង​ចិត្ត។

9 ៙ ឱ​ព្រះ‌អម្ចាស់​អើយអស់​ទាំង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ទូល‌បង្គំ​នៅ​ចំពោះ​ទ្រង់ហើយ​ដំងូរ​របស់​ទូល‌បង្គំ​ក៏​មិន​លាក់​នឹង​ទ្រង់​ដែរ

10 ចិត្ត​ទូល‌បង្គំ​កំរើក​ជា​ខ្លាំងហើយ​កំឡាំង​នៃ​ទូល‌បង្គំ​ក៏​អន់​ថយឯ​ពន្លឺ​នៃ​ភ្នែក​ទូល‌បង្គំ នោះ​ក៏​ងងឹត​ទៅ

11 ពួក​មិត្រ​សំឡាញ់ និង​ពួក​ដែល​ធ្លាប់​ភប់‌ប្រសព្វ​នឹង​ទូល‌បង្គំគេ​ឈរ​ឃ្លាត​ពី​សេចក្ដី​វេទនា​របស់​ទូល‌បង្គំហើយ​ទាំង​បង​ប្អូន​នៃ​ទូល‌បង្គំ​ក៏​ឈរ​នៅ​ឆ្ងាយ​ដែរ

12 ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូល‌បង្គំ គេ​ដាក់​អន្ទាក់ហើយ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស‌រ៉ាយ​នឹង​ទូល‌បង្គំ គេ​ពោលទំលាក់​សេចក្ដី​អាក្រក់ ហើយ​គិត​តែ​ឧបាយ​ជាដរាប​រាល់​ថ្ងៃ

13 តែ​ទូល‌បង្គំ​មិន​ឮ​ទេ ដូច​ជា​មនុស្ស​ថ្លង់ក៏​មិន​ហា​មាត់​ស្តី​ដែរ ដូច​ជា​មនុស្ស​គ

14 អើ ទូល‌បង្គំ​ដូច​ជា​មនុស្ស​ដែល​មិន​ឮ​សោះហើយ​ដែល​គ្មាន​ពាក្យ​សប​នៅ​ក្នុង​មាត់​ឡើយ។