1 ខ្ញុំបាននឹកថា ខ្ញុំនឹងប្រយ័ត្នផ្លូវខ្លួនដើម្បីមិនឲ្យអណ្តាតខ្ញុំធ្វើបាបឡើយខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ ក្នុងកាលដែលពួកអាក្រក់នៅចំពោះមុខ
2 ខ្ញុំបាននៅជាគ ឥតនិយាយអ្វីសោះគឺបាននៅស្ងៀមចំពោះទាំងសេចក្ដីល្អផងនោះសេចក្ដីទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង
3 ចិត្តខ្ញុំបានក្តៅនៅក្នុងខ្លួនកំពុងដែលខ្ញុំគិតរំពឹង នោះភ្លើងក៏ឆួលឡើងហើយអណ្តាតខ្ញុំបាននិយាយថា
4 ឱព្រះយេហូវ៉ាអើយសូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផងដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយអម្បាលម៉ានទៅ
5 មើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លីប្រវែង១ចំអាមដៃហើយជំនួរជីវិតរបស់ទូលបង្គំ ដូចជាឥតមានសោះនៅចំពោះទ្រង់មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុងសណ្ឋានពេញវ័យនោះក៏ឥតប្រយោជន៍ទទេដែរ។ –បង្អង់
6 ៙ ប្រាកដមែន គ្រប់មនុស្សទាំងឡាយដើរប្រៀបដូចជាស្រមោលទទេគេជ្រួលជ្រើមឡើងជាឥតប្រយោជន៍គេបង្គរទ្រព្យសម្បត្តិឡើង ឥតដឹងជាអ្នកណានឹងទទួលទេ
7 ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀតដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ