ទំនុក‌ដំកើង 39:3-9 KHOV

3 ចិត្ត​ខ្ញុំ​បាន​ក្តៅ​នៅ​ក្នុង​ខ្លួនកំពុង​ដែល​ខ្ញុំ​គិត​រំពឹង នោះ​ភ្លើង​ក៏​ឆួល​ឡើងហើយ​អណ្តាត​ខ្ញុំ​បាន​និយាយ​ថា

4 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ឲ្យ​ទូល‌បង្គំ​ដឹង​ពី​ចុង​បំផុត​នៃ​ទូល‌បង្គំហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ​ផងដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយអម្បាលម៉ាន​ទៅ

5 មើល​ទ្រង់​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ​បាន​ខ្លីប្រវែង​១​ចំអាម​ដៃហើយ​ជំនួរ​ជីវិត​របស់​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះនៅ​ចំពោះ​ទ្រង់មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុងសណ្ឋាន​ពេញ​វ័យនោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ។ –បង្អង់

6 ៙ ប្រាកដ​មែន គ្រប់​មនុស្ស​ទាំង‌ឡាយ​ដើរប្រៀប​ដូច​ជា​ស្រមោល​ទទេគេ​ជ្រួល‌ជ្រើម​ឡើង​ជា​ឥត​ប្រយោជន៍គេ​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង ឥត​ដឹង​ជា​អ្នក​ណា​នឹង​ទទួល​ទេ

7 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទូល‌បង្គំ​នៅ​រង់‌ចាំ​អ្វី​ទៀតដ្បិត​ទូល‌បង្គំ​សង្ឃឹម​ដល់​ទ្រង់​តែ​១​ប៉ុណ្ណោះ

8 សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ពី​គ្រប់​អំពើ​រំលង​របស់​ទូល‌បង្គំសូម​កុំ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ទី​ដៀល‌ត្មះ​របស់​ពួក​មនុស្សឆោត​ល្ងង់​ឡើយ

9 ទូល‌បង្គំ​បាន​នៅ​ជា​គ ឥត​ហើប​មាត់​សោះដ្បិត​គឺ​ជា​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ