ទំនុក‌ដំកើង 39:8-13 KHOV

8 សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ពី​គ្រប់​អំពើ​រំលង​របស់​ទូល‌បង្គំសូម​កុំ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ទី​ដៀល‌ត្មះ​របស់​ពួក​មនុស្សឆោត​ល្ងង់​ឡើយ

9 ទូល‌បង្គំ​បាន​នៅ​ជា​គ ឥត​ហើប​មាត់​សោះដ្បិត​គឺ​ជា​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ

10 សូម​ដក​រំពាត់​របស់​ទ្រង់​ចេញ​ពី​ទូល‌បង្គំទូល‌បង្គំ​ត្រូវ​វិនាស​ហើយ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់​វាយ

11 កាល​ណា​ទ្រង់​វាយ​ប្រដៅ​ផ្ចាញ់‌ផ្ចាល​មនុស្សដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេនោះ​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​លំអ​របស់​គេ​បាត់​ទៅដូច​ជា​មេ‌អំបៅពិត​ប្រាកដ​ជា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ឥតប្រយោជន៍​ទទេ។ –បង្អង់

12 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យដែល​ទូល‌បង្គំ​អធិស្ឋានសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំរែក​ទូល‌បង្គំ​ផងសូម​ទ្រង់​កុំ​នៅ​ធ្មឹង​នឹង​ទឹក​ភ្នែក​នៃ​ទូល‌បង្គំ​ឡើយដ្បិត​ទូល‌បង្គំ​ជា​អ្នក​ដទៃ​នៅ​ចំពោះ​ទ្រង់ជា​អ្នក​ស្នាក់​នៅ​ដូច​ជា​ពួក​អយ្យកោទូល‌បង្គំ​ទាំង​អស់​គ្នា​ដែរ

13 ឱ​សូម​ប្រណី​ដល់​ទូល‌បង្គំដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​មាន​កំឡាំង​ឡើងមុន​ដែល​ទូល‌បង្គំ​ចេញ​បាត់​ទៅហើយ​មិន​មាន​ទៀត។