ទំនុក‌ដំកើង 4:5-8 KHOV

5 ចូរ​ថ្វាយ​គ្រឿង​បូជា​នៃ​សេចក្ដី​សុចរិតហើយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ

6 មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថាតើ​អ្នក​ណា​នឹង​សំដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អឱ​ព្រះ‌យេហូវ៉ា​អើយសូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះ‌ភក្ត្រ​ទ្រង់ បាន​ភ្លឺ​មក​លើយើង​ខ្ញុំ​រាល់​គ្នា

7 ទ្រង់​បាន​ប្រោស​ឲ្យ​ចិត្ត​ទូល‌បង្គំ​មាន​សេចក្ដី​អំណរលើស​ជាង​ពួក​ទាំង​នោះ ក្នុង​កាល​ដែល​ស្រូវនិង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​គេ​បាន​សំបូរ​ផង

8 ទូល‌បង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្ដី​ស្ងប់ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រោសឲ្យ​ទូល‌បង្គំ​នៅ​ដោយ​សាន្ត‌ត្រាណ​បាន។