ទំនុក‌ដំកើង 41:6-12 KHOV

6 បើ​កាល​ណា​គេ​មក​សួរ​ទូល‌បង្គំនោះ​ក៏​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេចិត្ត​គេ​ប្រមូល​សេចក្ដី​ទុច្ចរិត​ទុក លុះ​ចេញ​ទៅ​ក្រៅ​ហើយនោះ​ក៏​ផ្សាយ​ប្រាប់​សេចក្ដី​នោះ

7 ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ គេ​ខ្សឹប‌ខ្សៀវ​គ្នាទាស់​នឹង​ទូល‌បង្គំគេ​បង្កើត​ការ​ប្រទូស‌រ៉ាយ​នឹង​ទូល‌បង្គំ។

8 ៙ គេ​ថា មាន​រោគ​អាក្រក់​ជាប់​នៅ​ខ្លួន​វាឥឡូវ​នេះ ដែល​វា​ដេក​ចុះ​ហើយមុខ​ជា​នឹង​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ

9 អើ ទាំង​មិត្រ​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំជា​អ្នក​ដែល​ទូល‌បង្គំ​បាន​ទុក​ចិត្តហើយ​ក៏​បាន​បរិភោគ​បាយ​របស់​ទូល‌បង្គំ​ផងនោះ​បាន​លើក​កែង‌ជើង​ចង់​ជាន់​ឈ្លី​ទូល‌បង្គំ​ដែរ

10 តែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​អាណិតមេត្តា​លើក​ទូល‌បង្គំ​ឡើង​វិញដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​តប​ដល់​គេ។

11 ៙ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថាទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទូល‌បង្គំ​ពិតដោយ​ពួក​សត្រូវ​មិន​មាន​ជ័យ‌ជំនះ​ឈ្នះ​ទូល‌បង្គំ​ឡើយ

12 ឯ​ទូល‌បង្គំ ទ្រង់​ទប់‌ទល់ដោយ​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំហើយ​ក៏​តាំង​ទូល‌បង្គំឲ្យ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប​ត​ទៅ។