ទំនុក‌ដំកើង 42:2-8 KHOV

2 ព្រលឹង​ទូល‌បង្គំ​ស្រេក​រក​ព្រះ គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅតើ​ដល់​កាល​ណា​បាន​ទូល‌បង្គំ​នឹង​មក​ឈរ​ចំពោះ​ទ្រង់

3 ទឹក​ភ្នែក​របស់​ទូល‌បង្គំ​ជា​អាហារ​ទូល‌បង្គំ​ទាំង​ថ្ងៃ​ទាំង​យប់កំពុង​ដែល​គេ​សួរ​មក​ទូល‌បង្គំ​ជានិច្ច​ថាតើ​ព្រះ​ឯង​នៅ​ឯ​ណា។

4 ៙ ឯ​ដំណើរ​ដែល​ទូល‌បង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្សព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះដោយ​សំឡេង​អរ​សប្បាយ និង​សេចក្ដី​សរសើរគឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធកាល​ណា​ទូល‌បង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះនោះ​ទូល‌បង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ

5 ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរដល់​ទ្រង់​ទៀតដោយ​ព្រោះ​ព្រះ‌ភក្ត្រ​ទ្រង់​ដែល​តែង‌តែ​ជួយ។

6 ៙ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រលឹង​ទូល‌បង្គំ​ត្រូវ​បង្អោននៅ​ក្នុង​ខ្លួនហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នឹក​ចាំ​ពី​ទ្រង់ នៅ​ក្នុង​ស្រុកក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើម៉ូន និង​ភ្នំ​មីតសារ

7 ទី​ជំរៅ​ហៅ​រក​ទី​ជំរៅ​ផង​គ្នា ដោយ​សូរ​ឈូ‌ឆរ​នៃ​រមូរ​រលកអស់​ទាំង​រលក និង​រំកាញ់​ទឹក​នៃ​ទ្រង់បាន​ហូរ​មក​គ្រប​ទូល‌បង្គំ​ហើយ

8 ប៉ុន្តែ​ព្រះ‌យេហូវ៉ា​នឹង​ចាត់​សេចក្ដី​សប្បុរស​ទ្រង់​មកនៅ​វេលា​ថ្ងៃហើយ​នៅ​វេលា​យប់ បទ​ចំរៀង​នៃ​ទ្រង់​នឹងនៅ​ជា​មួយ​នឹង​ទូល‌បង្គំ​ផងគឺ​ជា​សេចក្ដី​អធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូល‌បង្គំ។