ទំនុក‌ដំកើង 44:1-5 KHOV

1 ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​បាន​ឮ​ដោយ​ត្រច្រៀកពួក​អយ្យកោ​យើង​ខ្ញុំ បាន​ថ្លែង​ប្រាប់​មក​យើង​ខ្ញុំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើនៅ​សម័យ​ចាស់​បុរាណ​ក្នុង​ជំនាន់​គេ

2 គឺ​ពី​ទ្រង់​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញដោយ​ព្រះ‌ហស្ត​ទ្រង់ហើយ​បាន​បណ្តុះ​ពួក​អ៊ីស្រា‌អែល​វិញទ្រង់​បាន​ប្រហារ​អស់​ទាំង​សាសន៍​ដទៃតែ​បាន​ឲ្យ​អ៊ីស្រា‌អែល​វាត​ទី​ចេញ​ទៅ

3 ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ ដោយ​ដាវ​ខ្លួន​ទេក៏​មិន​មែន​ជា​ដៃ​ខ្លួន​គេ ដែល​បាន​ជួយ​សង្គ្រោះ​គេ​ដែរគឺ​ជា​ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ទ្រង់ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​វិញដ្បិត​ទ្រង់​បាន​ប្រោស​ដល់​គេ។

4 ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំសូម​បង្គាប់​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​យ៉ាកុប

5 យើង​ខ្ញុំ​នឹង​ច្រាន​ផ្តួល​ពួក​ខ្មាំង​សត្រូវ ដោយ‌សារ​ទ្រង់ហើយ​នឹង​ជាន់​ឈ្លី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​យើង​ខ្ញុំដោយ​នូវ​ព្រះ‌នាម​ទ្រង់