ទំនុក‌ដំកើង 44:19-25 KHOV

19 ទោះ​បើ​ទ្រង់​បាន​បំបាក់​បំបែក​យើង​ខ្ញុំ​នៅ​ទី​របស់​ឆ្កែ​ព្រៃហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់​ក៏​ដោយ។

20 ៙ បើ​យើង​ខ្ញុំ​បាន​ភ្លេច​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំឬ​ប្រទូល​ដៃ​ទៅ​ឯ​ព្រះ​ដទៃ​ណា​មួយ

21 នោះ​តើ​ព្រះ​មិន​ស៊ើប​រក​ឲ្យ​ឃើញ​ទេ​ឬ​អីដ្បិត​ទ្រង់​ជ្រាប​ទាំង​សេចក្ដី​លាក់​កំបាំង​នៅ​ក្នុង​ចិត្ត​ផង

22 យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់ ជា​ដរាប​រាល់​ថ្ងៃដោយ​ព្រោះ​ទ្រង់ហើយ​ក៏​រាប់​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់។

23 ៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​តើន​ឡើងហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ផ្ទំ​លក់សូម​ទ្រង់​តើន​ឡើងកុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាប​ឡើយ

24 ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រហើយ​ភ្លេច​សេចក្ដី​វេទនា និង​សេចក្ដីទុក្ខ​លំបាក​របស់​យើង​ខ្ញុំ

25 ដ្បិត​ព្រលឹង​នៃ​យើង​ខ្ញុំ​បាន​ត្រូវ​ឱន​ដល់​ធូលី​ដី​ហើយខ្លួន​ប្រាណ​នៃ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​ដី​ដែរ