ទំនុក‌ដំកើង 44:22-26 KHOV

22 យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់ ជា​ដរាប​រាល់​ថ្ងៃដោយ​ព្រោះ​ទ្រង់ហើយ​ក៏​រាប់​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់។

23 ៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​តើន​ឡើងហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ផ្ទំ​លក់សូម​ទ្រង់​តើន​ឡើងកុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាប​ឡើយ

24 ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រហើយ​ភ្លេច​សេចក្ដី​វេទនា និង​សេចក្ដីទុក្ខ​លំបាក​របស់​យើង​ខ្ញុំ

25 ដ្បិត​ព្រលឹង​នៃ​យើង​ខ្ញុំ​បាន​ត្រូវ​ឱន​ដល់​ធូលី​ដី​ហើយខ្លួន​ប្រាណ​នៃ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​ដី​ដែរ

26 សូម​ទ្រង់​តើន​ឡើង​ជួយ​យើង​ខ្ញុំហើយ​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់សេចក្ដី​សប្បុរស​របស់​ទ្រង់​ផង។