ទំនុក‌ដំកើង 44:8-14 KHOV

8 យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ ជា​ដរាប​រាល់​ថ្ងៃហើយ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ជា​ដរាប​ទៅ។ –បង្អង់

9 ៙ ប៉ុន្តែ ឥឡូវ​នេះ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាប់‌យស​ផងក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព​យើង​ខ្ញុំ​ទៀត​ដែរ

10 ទ្រង់​បណ្តាល​ឲ្យ​ពួក​យើង​ខ្ញុំ​បែរ​ខ្នង​ចំពោះ​ពួក​ខ្មាំង​សត្រូវហើយ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំគេ​រឹប​ជាន់​យក​របឹប​ទៅ​សំរាប់​ខ្លួន​គេ

11 ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ជា​ចៀម​ដែល​សំរាប់​ធ្វើ​សាច់ក៏​បាន​កំចាត់‌កំចាយ​យើង​ខ្ញុំ​ទៅ​នៅ​គ្រប់​ទាំង​សាសន៍​ដទៃ

12 ទ្រង់​លក់​រាស្ត្រ​ទ្រង់​ឥត​យក​ថ្លៃហើយ​មិន​បាន​ចំរើន​ទ្រព្យ​ដោយ‌សារ​ដំឡៃ​របស់​គេ​ទេ។

13 ៙ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ដំនៀលចំពោះ​ពួក​អ្នក​ជិត​ខាងជា​ទី​ឡក‌ឡឺយហើយ​ជា​ទី​សំណើច​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ

14 ក៏​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប​នៅ​គ្រប់​ទាំង​នគរហើយ​ជា​ទី​គួរ​គ្រវី​ក្បាល​នៅ​គ្រប់​សាសន៍​ដទៃ​ផង