1 ចិត្តរបស់ខ្ញុំពេញហៀរដោយសេចក្ដីដ៏ល្អគឺខ្ញុំនិយាយពីសេចក្ដីដែលខ្ញុំបាននិពន្ធពីដំណើរមហាក្សត្រអណ្តាតខ្ញុំជាស្លាបប្រកានៃអ្នកតែងរឿងយ៉ាងជំនាញ។
2 ៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្សព្រះរឹមទ្រង់ប្រកបដោយព្រះគុណហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់ជាដរាបតទៅ
3 ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយសូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ទុកជាគ្រឿងលំអ និងសក្តិយសនៃទ្រង់ផង
4 រួចជិះទៅ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់មានទាំងជ័យជំនះផងដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិតនោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់ពីការដែលគួរកោតខ្លាច
5 ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃព្រះករុណាសាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។
6 ៙ ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ចរៀងរាបតទៅឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត
7 ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិតហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់បានចាក់ប្រេងថ្វាយទ្រង់ជាប្រេងនៃសេចក្ដីត្រេកអរសាទរលើសជាងពួកសំឡាញ់នៃទ្រង់