10 ៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណាចូរផ្ទៀងត្រចៀកស្តាប់ចុះចូរភ្លេចសាសន៍ឯង និងផ្ទះឪពុកឯងទៅ
11 នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យដោយសេចក្ដីលំអររបស់ឯងដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះត្រូវកោតខ្លាចដល់ទ្រង់
12 ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះទាំងថ្វាយដង្វាយផងពួកអ្នកមានក្នុងបណ្តាជននឹងមករកពឹងគុណនៃឯងដែរ
13 ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់នាងមានសេចក្ដីរុងរឿងព្រះភូសារបស់នាងចំរុះដោយមាស។
14 ៙ គេនឹងនាំនាងមកថ្វាយព្រះករុណាប្រដាប់ដោយព្រះភូសាប៉ាក់ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមកនោះនឹងមកឯទ្រង់ដែរ
15 នឹងមានអ្នកនាំគេចូលមកក្នុងព្រះរាជដំណាក់ដោយមានសេចក្ដីរីករាយសប្បាយ។
16 ៙ នោះនាងនឹងបានព្រះរាជបុត្រជំនួសឪពុកហើយនាងនឹងតាំងព្រះរាជបុត្រទាំងនោះ ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី