ទំនុក‌ដំកើង 45:2-8 KHOV

2 ៙ ទ្រង់​ព្រះ‌ករុណា​ល្អ​វិសេស​ជាង​អស់​ទាំង​ពួក​មនុស្សព្រះ‌រឹម​ទ្រង់​ប្រកប​ដោយ​ព្រះ‌គុណហេតុ​នោះ​បាន​ជា​ព្រះ​បាន​ប្រទាន​ពរ​ដល់​ទ្រង់ជា​ដរាប​ត​ទៅ

3 ឱ​ព្រះ‌ករុណា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយសូម​ក្រវាត់​ដាវ​ជាប់​នៅ​ត្រគាក​ទ្រង់ទុក​ជា​គ្រឿង​លំអ និង​សក្តិ‌យស​នៃ​ទ្រង់​ផង

4 រួច​ជិះ​ទៅ ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់មាន​ទាំង​ជ័យ‌ជំនះ​ផងដើម្បី​ការ‌ពារ​សេចក្ដី​ពិត សេចក្ដី​សុភាព នូវ​សេចក្ដី​សុចរិតនោះ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​បង្រៀន​ទ្រង់ពី​ការ​ដែល​គួរ​កោត‌ខ្លាច

5 ព្រួញ​ទ្រង់​មុត​ឆៀប​ដល់​បេះ‌ដូង​របស់​ពួក​ខ្មាំង​សត្រូវ​នៃព្រះ‌ករុណាសាសន៍​ទាំង​ប៉ុន្មាន​នឹង​ដួល​ចុះ​នៅ​ក្រោម​ទ្រង់។

6 ៙ ឱ​ព្រះ‌អង្គ​អើយ បល្ល័ង្ក​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្បជានិច្ច​រៀង‌រាប​ត​ទៅឯ​ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត

7 ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទុច្ចរិតហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរលើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់

8 ព្រះ‌ពស្ត្រ​ទ្រង់​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេសក្រឹស្នា និង​កំញានមាន​ឮ​សូរ​ភ្លេង ចេញ​ពី​ដំណាក់​ភ្លុកបណ្តាល​ឲ្យ​ទ្រង់​សប្បាយ​ឡើង