8 ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេសក្រឹស្នា និងកំញានមានឮសូរភ្លេង ចេញពីដំណាក់ភ្លុកបណ្តាលឲ្យទ្រង់សប្បាយឡើង
9 មានបុត្រីស្តេច នៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ។
10 ៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណាចូរផ្ទៀងត្រចៀកស្តាប់ចុះចូរភ្លេចសាសន៍ឯង និងផ្ទះឪពុកឯងទៅ
11 នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យដោយសេចក្ដីលំអររបស់ឯងដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះត្រូវកោតខ្លាចដល់ទ្រង់
12 ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះទាំងថ្វាយដង្វាយផងពួកអ្នកមានក្នុងបណ្តាជននឹងមករកពឹងគុណនៃឯងដែរ
13 ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់នាងមានសេចក្ដីរុងរឿងព្រះភូសារបស់នាងចំរុះដោយមាស។
14 ៙ គេនឹងនាំនាងមកថ្វាយព្រះករុណាប្រដាប់ដោយព្រះភូសាប៉ាក់ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមកនោះនឹងមកឯទ្រង់ដែរ